
កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ប្រាសាទកោះកេរ្តិ៍នេះ សាងសង់ឡើង គឺសំរាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែល សិលាចារិក ជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬ ផ្តល់សេចក្តីសុខ ក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។
ក្រុមប្រាសាទ កោះកេរ្តិ៍ ដែលបានរកឃើញសព្វថ្ងៃ មានចំនួន ៩៦ ប្រាសាទដូចជាៈ ប្រាសាទដាវ រំលំបី បឹងវែង ត្រពាំងព្រៃ ដីឆ្នាំង ស្រុងស្រឡៅ លិង្គ គុកស្រគំ ត្រពាំងតា សុភី ក្រហម អណ្តូង អង្គខ្នា ទឹកក្រហម ដំរីស ក្ររាប់ បន្ទាយពីរជាន់ គុក ខ្មៅ ថ្នឹង ធំបល័ង្គ រហាល ចំនេះ សំពេច ត្រពាំងស្វាយ នាងខ្មៅ ប្រាំ បាត់ ខ្នារចិន ឃ្លុំ ច្រាប ដងទង់ ប្រាង្គ កំផែង។ល។ ប្រាសាទទាំងនេះ ពុំបានសាងសង់ ជាប់គ្នាទេ គឺនៅដាច់ៗពីគ្នាពី ១គ.ម ទៅ ៣គ.ម ឬ ៤គ.ម បច្ចុប្បន្នប្រាសាទនេះត្រូវខូចខាត បាត់រូបរាង ខ្លះកប់ក្នុងដី...។ ក្នុងនោះយើង សូមលើកយកទិដ្ឋភាពប្រាសាទ មួយចំនួនមករៀបរាប់៖
- ប្រាសាទនាងខ្មៅ៖ នៅតាមបណ្តោយដងផ្លូវមួយ ទៅទិសខាងជើង ប្រមាណជាង ៣គ.ម គេឃើញជាដំបូង គឺ ប្រាសាទនាងខ្មៅ នៅខាងកើតផ្លូវ នៅលើដីទួលមួយ បែរមុខឆ្ពោះទៅទិសខាងលិច ចំរាជធានីអង្គរ។ ប្រាសាទនេះសង់អំពីថ្មភក់ កំពស់ប្រមាណ ២០ម រាងជាចេតីយ៍ សម្បុរខ្មៅ មានខឿន កំពស់ប្រមាណជាង ២ម ចែកចេញជា ៣ថ្នាក់មានកំផែងធ្វើពីថ្មបាយក្រៀម ព័ទ្ធជុំវិញប្រវែង ៤៤មx៤៤ម មានខ្លោងទ្វារ ចេញចូលតែពីរទេ គឺខាងលិច និង ខាងកើតតែប៉ុណ្ណោះហើយមានកំពស់ ប្រមាណ២ម។ នៅខាងក្នុងប្រាសាទ នាងខ្មៅនេះ បច្ចុប្បន្ននៅសល់តែ ទរ (យោនី) ប៉ុណ្ណោះ ឯសិវលឹង្គប្រវែង ២ម ទំហំ១ម នោះត្រូវបាត់បង់ទៅហើយ។ ចំលាក់តាមផ្តែរ ក្លោងទ្វារចូលប្រាសាទ ខូចបន្តិចបន្ទួច តួប្រាសាទនៅល្អប្រមាណ ៩០% មានព្រៃល្បាស់ ដុះព័ទ្ធជុំវិញ ឯកំពែងខូចខាត ប្រមាណ ៣០%។
- tobe continues
No comments:
Post a Comment