ក្រសួងអប់រំយុវជន និងកីឡា នឹងបើកសន្លឹកកិច្ចការមុខវិជ្ជាគណិតវិទ្យា របស់បេក្ខជនមួយចំនួនដែលប្តឹងតវ៉ាមិនសុខចិត្តចំពោះពិន្ទុដែលប្រកាសដោយក្រសួង។
មានបេក្ខជនដែលជាសិស្សមួយចំនួនបានស្នើឲ្យក្រសួងពិនិត្យសន្លឹកកិច្ចរបស់ខ្លួន ដោយមិនទទួលយកពិន្ទុដែលក្រសួងប្រកាសនោះទេ។ គឺលទ្ធផលពួកបានធ្លាក់មុខវិជ្ជាគណិតវិទ្យា ដែលជាការនឹកស្មានមិនដល់ និងមិនអាចទទួលបាននោះទេ។ ដោយឡែកនៅរសៀលម្សិលមិញនេះ មានសិស្សមួយក្រុមក៏បានទៅតវ៉ានៅមុខក្រសួងអប់រំ ឱ្យពិនិត្យមើលឡើងវិញផងដែរ ចំពោះបញ្ហានេះ។
ដោយឡែក គ្រូនៅតាមវិទ្យាល័យមួយចំនួនក៏មិនយល់ស្របជាមួយលទ្ធផលកូនសិស្សរបស់ខ្លួនផងដែរ ដោយលោកគ្រូ អ្នកគ្រូទាំងអស់នោះ គិតថាកូនសិស្សខ្លួនធ្វើត្រូវច្រើនដែរ ប៉ុន្តែមិចចេញលទ្ធផលធ្លាក់ទៅវិញ៕ ដោយ៖ សោម សីណា
No comments:
Post a Comment