September 12, 2018

ពលរដ្ឋក្នុងខេត្ត រតនគីរី បាននាំគ្នាដើរបរបាញ់សត្វក្ងោកយ៉ាងអាណាធិបតេយ្យ

សូមជួយអភិរក្សសត្វក្ងោកផង !
ពលរដ្ឋក្នុងខេត្ត រតនគីរី បាននាំគ្នាដើរបរបាញ់សត្វក្ងោកយ៉ាងអាណាធិបតេយ្យ ។

សត្វក្ងោករាប់សឹបក្បាល ត្រូវបានសម្លាប់សំរាប់ទុកលក់ឲ្យឈ្មួញវៀត ណាម ជារៀងរាល់ថ្ងៃ ដោយក្នុងតម្លៃ១ក្បាលចាប់ពី២០០$ ទៅ៤០០$ ករណីនេះពុំឃើញមានសមត្ថកិច្ចណា មានវិធានការទប់ស្កាត់ទេ បើនៅតែបណ្តែតបណ្តយ ឲ្យមានបទល្មើសយ៉ាងនេះ អនាគតសត្វក្ងោកនៅកម្ពុជានិងផុតពូជ ជាក់ជាមិនខាន ..។

ក្រសួងមហាផ្ទៃត្រៀមរើសមន្ត្រីនគរបាលជាតិ ១,៥០៨ កន្លែង​ដូច​ខាង​ក្រោម​នេះ

ក្រសួងមហាផ្ទៃត្រៀមរើសមន្ត្រីនគរបាលជាតិ ១,៥០៨ កន្លែង​ដូច​ខាង​ក្រោម​នេះ ៖👮🏽👮🏻‍♀️👮🏽👮🏻‍♀️
អគ្គ​លេខាធិការដ្ឋាន ចំនួន ២០​កន្លែ
អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ ចំនួន​ ៥០​កន្លែង
បណ្ឌិត​សភា​នគរបាល​កម្ពុជា ចំនួន ១១០​កន្លែង


សាលា​មិត្តភាព​កម្ពុជា-វៀតណាម ចំនួន ១០​កន្លែង
អង្គភាព​អន្តរាគមន៍​ ចំនួន ១០០​កន្លែង
មន្ត្រី​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន ចំនួន ២០​កន្លែង
នាយកដ្ឋាន​នគរបាល​ការពារ ចំនួន ១០០កន្លែង
នាយកដ្ឋាន​ស៊ើបការណ៍​ខាង​ក្រៅនិង​បច្ចេកទេសចំនួន ២០​កន្លែង
នាយកដ្ឋាន​នគរបាល​ទេសចរណ៍ ចំនួន ៣០​កន្លែង
នាយកដ្ឋាន​សរុប​ផែនការ ចំនួន ១០​កន្លែង
នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​ ចំនួន ៤០​កន្លែង
នាយកដ្ឋាន​បុគ្គលិក ចំនួន ៦០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ២០០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ចំនួន ៧០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចំនួន ៨០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ ចំនួន ៥០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ចំនួន ៥០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ ចំនួន ៣០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត ចំនួន ៤០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចំនួន​១០០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ចំនួន ៥០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ចំនួន ៦០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​តាកែវ ចំនួន ៧០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង ចំនួន ៥០​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ ចំនួន ៥៥​កន្លែង
ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កែប ចំនួន ២៩​កន្លែង

គ្រាន់តែបំពេញការស្រេកឃ្លានរបស់អ្នកក្នុងមួយថ្ងៃ អ្នកសម្លាប់គេមួយគ្រួសារ

សម្លាប់គេអស់មួយគ្រួសារ ៖
គ្រាន់តែបំពេញការស្រេកឃ្លានរបស់អ្នកក្នុងមួយថ្ងៃ អ្នកសម្លាប់គេមួយគ្រួសារ ។ ចុះបើអ្នករស់បាន ១០០ឆ្នាំវិញ អ្នកសម្លាប់គ្រួសារគេអស់ប៉ុន្មានទៅ ?

បុគ្គលពាលរស់កាន់តែយូរ សន្សំបាបកម្មកាន់តែច្រើន ហេតុដូច្នេះទើបព្រះពុទ្ធសំដែងថា បុគ្គលពាលរស់១០០ឆ្នាំមិនស្មើ នឹង បណ្ឌិតរស់១ថ្ងៃផង ។

រថយន្តស៊េរីទំនើប Mazda បើកបរដោយនារីចិនរូបស្រស់ម្នាក់ ក្នុងល្បឿនយ៉ាងលឿន​ បានទៅបុកជាមួយ.....

រថយន្តស៊េរីទំនើប Mazda បើកបរដោយនារីចិនរូបស្រស់ម្នាក់ ក្នុងល្បឿនយ៉ាងលឿន​ បានទៅបុកជាមួយរថយន្តស៊េរីទំនើប Range Rover ចំពេញទំហឹង ​ត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវ៣៣៧ កែងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ភ្នំពេញ​

បណ្ដាលឲ្យរេចង្កូតវិលទៅបោកផ្ទប់និងគល់ឈើ បណ្តាលឲ្យរងការខូចខាតខ្ទេចស្ទើទាំងស្រុង និងរថយន្ត Mazda ខូចខាត​ផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អ​ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០១៨

សិស្ស​ឆ្នើម​គណិត​វិទ្យាមេដាយមាស ​ស្នើ​ឱ្យ​ក្រសួង​មើល​ឡើង​វិញ ព្រោះ​ខ្លួន​ធ្វើ​ត្រូវ​ទាំង​អស់​ មិច​បាន F ​

ប្អូនប្រុស ឆាយ លីអាន គឺជាបេក្ខជនសិស្សពូកែគណិតវិទ្យា ទាំងក្នុងប្រទេស និងឆាកអន្ដរជាតិ និង​ទទួលបានមេដាស និងមេដាយផ្សេងៗទៀត តែ​គួរអោយហួសចិត្ត​នោះគឹ បែជា​លទ្ធផល​ប្រឡង​បាក់ឌុប ​ទទួលបាននិទ្ទេស F លើមុខវិជ្ជា គណិតវិទ្យា ទៅវិញ ជារឿង​ដែលនឹកស្មានមិនដល់ ។

ប្អូនប្រុស បានស្នើ និងអំពាវនាវសុំអោយមានការសើរើឡើងវិញ នូវកិច្ចការរបស់គាត់ ដែល​ហាក់​មិន​សាកសម​ជាមួយនឹងការខិតខំរបស់ខ្លួនឡើយ ។ ប្អូន​ប្រុស​មក​វិទ្យាល័យ​ហ៊ុន សែន ឈូក ក៏​ធ្លាប់​ជា​សិស្ស​ឆ្នើម​ជ័យ​លាភី​លេខ​២ លើ​មុខ​វិជ្ជា​គណិត​វិទ្យា​ក្នុង​ឆ្នាំ​២០១៥ កាល​រូប​គេ​រៀន​ថ្នាក់​ទី​៩​ទៀត​ផង។ ​បន្ថែម​ពី​នេះ យ លីអាន គឺជា សិស្ស​ពូកែ​មុខ​វិជ្ជា​គណិតវិទ្យា ទូទាំង​ប្រទេស ​បាន​លេខ​១​ក្នុង​ឆ្នាំ​២០១៨។

ពិត​ជា​ល្អ​! ក្រសួង​អប់រំ ប្រកាស​ថា​នឹង​បើក​សន្លឹក​កិច្ច​ការ​សិស្ស ដែល​តវ៉ា​ហើយ

ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​បើក​សន្លឹក​កិច្ចការ​មុខ​វិជ្ជា​គណិត​វិទ្យា របស់​បេក្ខជន​មួយ​ចំនួន​ដែល​ប្តឹង​តវ៉ា​មិន​សុខចិត្ត​ចំពោះ​ពិន្ទុ​ដែល​ប្រកាស​ដោយ​ក្រសួង​។
មាន​បេក្ខជន​ដែល​ជា​សិស្ស​មួយ​ចំនួន​បាន​ស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​សន្លឹក​កិច្ច​របស់​ខ្លួន ដោយ​មិន​ទទួលយក​ពិន្ទុ​ដែល​ក្រសួង​ប្រកាស​នោះ​ទេ​។ គឺ​លទ្ធផល​ពួក​បាន​ធ្លាក់​មុខ​វិជ្ជា​គណិត​វិទ្យា ដែល​ជា​ការ​នឹក​ស្មាន​មិន​ដល់ និង​មិន​អាច​ទទួល​បាន​នោះ​ទេ​។ ​ដោយ​ឡែក​នៅ​រសៀល​ម្សិលមិញ​នេះ ​មាន​សិស្ស​មួយ​ក្រុម​ក៏​បាន​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ ​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ​ផង​ដែរ ​ចំពោះ​បញ្ហា​នេះ។
ដោយ​ឡែក ​គ្រូ​នៅ​តាម​វិទ្យាល័យ​មួយ​ចំនួន​ក៏​មិន​យល់​ស្រប​ជាមួយ​លទ្ធផល​កូន​សិស្ស​របស់​ខ្លួន​ផង​ដែរ  ​ដោយ​លោក​គ្រូ អ្នក​គ្រូ​ទាំង​អស់​នោះ ​គិត​ថា​កូន​សិស្ស​ខ្លួន​ធ្វើ​ត្រូវ​ច្រើន​ដែរ ប៉ុន្តែ​មិច​ចេញ​លទ្ធផល​ធ្លាក់​ទៅ​វិញ៕ ដោយ៖ សោម សីណា

តិចអត់ដឹង!! ប្រវត្តិនៃឈ្មោះមន្ទីរពេទ្យកុមារគន្ធបុប្ផា ជាឈ្មោះព្រះរាជ​ធីតា ​​សំណព្វនៃព្រះបាទ នរោត្តម សីហនុ ព្រះបរម​រតនកោដ្ឋ

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ទ្រង់ប្រសូតនៅថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស.២៤៩១ ត្រូវនឹងថ្ងៃទី១៦ ខែសីហា គ.ស.១៩៤៨ វេលាម៉ោង១១ និង៣០នាទី។ ព្រះអង្គគឺជាព្រះធីតាអង្គទី៨ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ និងព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សសនមុនី។

ព្រះរាជធីតា នរោត្ដម គន្ធបុប្ផា តាំងពីទ្រង់ប្រសូតមក ព្រះករុណាជាអម្ចាស់ជីវិតជាព្រះវររាជបិតា ទ្រង់ទុកឲ្យគង់នៅប្រាសាទខេមរិន្ទ្រជិតព្រះអង្គជាប់ជាដរាបមក។ ដោយទ្រង់បានថែរក្សាដោយការថ្នាក់ថ្នមជាទីបំផុត ទ្រង់ពុំសូវដែលឲ្យមានការឃ្លាតពីព្រះអង្គយូរទេ។
ព្រះមហាក្សត្រិយ៍ទ្រង់ពេញព្រះរាជហឫទ័យ និងព្រះរាជធិតាព្រះអង្គនេះណាស់ ព្រោះទ្រង់ធ្លាប់បានសង្កេតឃើញថា៖ ព្រះធីតាមានសណ្ដាប់ធ្នាប់ល្អប្លែកខុសពីក្មេងធម្មតា។ ការខុសត្រូវផ្សេងៗមិនចាំបាច់ព្រះវររាជបិតាមាតា ឬភីលៀងថែរក្សាមានព្រះបន្ទូល ឬនិយាយបញ្ចេះក៏ទ្រង់អាចជ្រាបបានដោយព្រះអង្គឯង ហើយប្រកបនឹងកិរិយាឫកពារដ៏រមទម្យថ្លៃថ្នូរស្ងប់ស្ងៀម សមជាព្រះរាជធីតាម្ចាស់ផែនដីពិតៗមិនទាស់នឹងភ្នែកអ្នកផងទាំងពួង។

ហេតុតែទ្រង់មានសុខភាពពុំសូវបរិបូណ៌ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ច្រើនប្រឈួនព្រះទាហរោគ (គ្រុនក្ដៅព្រះអង្គ) តាំងពីដើមមក។ យូរៗម្ដងតែមុនៗពេទ្យអាចព្យាបាលបំបាតរោគនេះ ថ្វាយជាស្រឡះបាន។ លុះព្រះជន្មាយុចូលអំឡុង ៥ព្រះវស្សា ទ្រង់ក៏ចាប់ប្រឈួនព្រះរោគដដែលនេះជាខ្លាំងជាងមុន ហួសកម្លាំងពេទ្យនឹងថ្វាយឱសថទប់ទល់បាន ប្រឈួនបានតែ ៧ថ្ងៃ ទ្រង់សុគតនៅក្នុងថ្ងៃជាគម្រប់៨ គឺនៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំរោង ចត្វាស័ក ព.ស.២៤៩៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស.១៩៥២ វេលាម៉ោង២ និង៤៥នាទី។
ក្នុងពេលប្រឈួននេះ ព្រះករុណាជាអម្ចាស់ជីវិត សម្ដេចព្រះបរមរាជបិតា សម្ដេចព្រះវររាជជននីនាថ ទ្រង់បានខំប្រឹងអស់ទំហឹង រកពេទ្យហ្មគ្រប់ទិសតំបន់ឲ្យមកជួយព្យាបាល។ ទ្រង់បានជ្រាបថាពេទ្យហ្មណាពូកែទោះជិតឆ្ងាយក៏ត្រាស់ឲ្យទៅយកមកជួយព្យាបាលត្រាតែបានភ្លាម។
ការសុគតនៃព្រះអង្គម្ចាស់ក្សត្រីយ៍ ព្រះករុណាជាអម្ចាស់ជីវិតជាព្រះរាជបិតាទ្រង់មានសេចក្ដីសោកស្ដាយជាទីបំផុត នឹងយកអ្វីមកប្រៀបស្មើគ្មាន ព្រះជាព្រះរាជធិតាពេញព្រះរាជហឫទ័យណាស់។ ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី ជំទាវខុនណាងក្នុងព្រះរាជធានីទាំងប៉ុន្មាន ក៏មានសេចក្ដីសោកស្ដាយសម្ដែងសេចក្ដីអាឡោះអាល័យចំពោះព្រះរាជធិតាអង្គនេះ។
ដោយកុសលចរិយានៃព្រះអង្គម្ចាស់ក្សត្រីយ៍ ព្រះករុណាជាអម្ចាស់ជីវិតបានត្រាស់បង្គាប់ឲ្យសង់មេរុថ្វាយព្រះភ្លើងយ៉ាងអិកធឹក ឲ្យបានថ្កើងរុងរឿងជាព្រះកិត្តិយស ធ្វើទក្ខិណានុប្បទានសព្វគ្រប់ដរាបដល់ការបោះពុម្ពសៀវភៅធម៌ ចែកប្រទានជាធម្មពលី ដែលមានផលខ្ពស់វិសេសជាងទានដទៃ ឧទ្ទិសកុសលចំពោះដល់ព្រះរាជធីតា។
បន្ទាប់ពីព្រះរាជពិធីថ្វាយព្រះភ្លើងនាថ្ងៃទី៤ ខែមករា គ.ស.១៩៥៣ មក ព្រះបរមអដ្ឋិនៃព្រះអង្គម្ចាស់ក្សត្រីយ៍ត្រូវបានតម្កល់ក្នុងកោដ្ឋមាសបញ្ចុះក្នុងព្រះចេតិយមួយដែលត្រូវបានសាងឡើងក្នុងបរិវេណព្រះវិហារព្រះកែវមរកតនៃព្រះបរមរាជវាំងចតុម្មុខមង្គលផងដែរ។
ក្រោយមកនៅពេលដែលព្រះវររាជបិតាបានចូលព្រះសុវណ្ណគតនា គ.ស.២០១២ ព្រះបរមអដ្ឋិរបស់ទ្រង់ក៏ត្រូវបានបញ្ចុះនៅក្នុងព្រះចេតិយរួមជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍តាមព្រះរាជបណ្ដាំ កាលពីខែកក្កដា គ.ស.២០១៤។

ដើម្បីឧទ្ទិសដល់ព្រះរាជធីតា ព្រះវររាជបិតាទ្រង់ក៏បានត្រាស់បង្គាប់ឲ្យសាងសង់មន្ទីរពេទ្យមួយឡើងដោយដាក់ឈ្មោះថាមន្ទីរពេទ្យគន្ធបុប្ផាទី១ និងត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦៣ ដែលនៅខណៈនោះព្រះអង្គជាព្រះប្រមុខរដ្ឋ។
មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានកសាងឡើងវិញ និងបើកឲ្យដំណើការនៅឆ្នាំ១៩៩១ ដើម្បីផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា ដែលមិនមានលទ្ធភាពបង់ថ្លៃព្យាបាលជំងឺ។ នៅក្រោយមកទៀត ព្រះអង្គក៏បានបរិច្ចាគដីមួយផ្នែកឯព្រះបរមរាជវាំងនៅក្បែរព្រះចេតិយព្រះអង្គម្ចាស់ក្សត្រីយ៍ ជូនលោក បណ្ឌិត បេអាត រិចឆ្នឺ (Beat Richner) ជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសាងសង់មន្ទីរពេទ្យគន្ធបុប្ផាទី២ នៅឆ្នាំ១៩៩៥ និងដើម្បីជាគុណប្រយោជន៍ព្យាបាលកុមារក្រីក្របានយ៉ាងច្រើនសែននាក់ទូទាំងប្រទេសកម្ពុជា៕ RIP

ផ្ទុះ​កំហឹង! ​រឿង​ល្ខោនខោល ​នៅ​ស្ដាត​អូឡាំពិក​យប់មិញ ​លើក​ទង់​​ក្រុមហ៊ុន​ស្រាបៀ

ក្នុង​ការ​ប្រកួត​បាល់ទាត់​នៅ​ស្ដាត​អូឡាំពិក ​យប់មិញ​នេះ ​មាន​ការ​សម្ដែង​ល្ខោនខោល ​នៅ​ពេល​ចប់​តង់​ទី​១។ យ៉ាងណា មិញ ​ការ​សម្ដែង​នោះ ​មិន​ត្រូវ​បាន​ប្រជាជន​សាទរ​ឡើយ ​ព្រោះ​មាន​រឿង​ហួស​ចិត្ត​មួយ​បាន​កើត​ឡើង។

រឿង​ហូស​ចិត្ត​នោះ គឺ​ល្ខោនខោល ​ដែល​បងប្អូន​ព្យាយាម​បញ្ជាក់​បរទេស​ថា​ជា​របស់​កម្ពុជា ​នោះ ​បែរ​ទៅ​ជា​លើក​ទង់​ជា​ស្រាបៀ​ទៅ​វិញ ​មិន​លើក​ទង់​ជាតិ​សាសន៍​កម្ពុជា ឡើយ។ ដោយ​នេះ ខុស​ប្លែក​ពី​ការ​ដែល​ម្នាក់​ៗ ​ព្យាយាម​បញ្ជាក់​ប្រាប់​ថា​ល្ខោនខោល ជា​របស់​ខ្មែរ​ពិត​ៗ ​មាន​ដើម​កំណើត​ជា​យូរ​មក​ហើយ។
អ្នក​គាំទ្រ​មួយ​ចំនួន​ហួស​ខ្លាំង​ចំពោះ​រឿង​នេះ ​ព្រោះ​ពួកគេ​គិត​ថា ប្រសិន​បើ​មាន​ការ​សម្ដែង​ល្ខោនខោល​ពិត​ជា​ល្អ​ក្នុង​ការ​ប្រកួត​នេះ ប៉ុន្តែ​មិន​មែន​សម្ដែង​លក្ខណៈ​លើក​ទង់​ស្រាបៀ ដើម្បី​ផ្សព្វផ្សាយ​អីចឹង​នោះ​ទេ។ ចុះ​សម្រាប់​បងប្អូន គិត​ថា​សម​ដែរ​ទេ ដែល​យក​ល្ខោនខោល ទៅ​ផ្សព្វផ្សាយ​​គ្រឿង​ស្រវឹង​បែប​នេះ?

បន្លំមកកាន់ទូរសព្ទ័និងកាបូបលុយជនរងគ្រោះហើយអះអាងថាជាសាច់ញាត្តិ​ តែ....

ឃើញគេគ្រោះថ្នាក់ហើយនៅឆ្លៀតចង់បានរបស់ទ្រព្យគេទៀត​ បន្លំមកកាន់ទូរសព្ទ័និងកាបូបលុយជនរងគ្រោះហើយអះអាងថាជាសាច់ញាត្តិ​ តែ....


បុរសម្នាក់ជិះម៉ូតូគុបជ្រុងមួយគ្រឿងជ្រុលចង្កូតទៅបុកជាមួយម៉ូតូកង់បីមួយគ្រឿងបើកបញ្ច្រាស់ទិសដៅគ្នាបណ្តាលដួលរងរបួសធ្ងន់ចំណែកម៉ូតូកង់បីបើករត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅខាងលិចការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវ១៧២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុងពណ៌ស្លែពាក់ស្លាកលេខតាកែវ1A-1146ធ្វើរដំណើរទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿងមិនចាំស្លាកលេខបើកបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះក្លីនីគីកហុង ហាក់ដឹកយកទោសង្គ្រោះភ្លាមៗចំណែកម៉ូតូកង់បីមិនឈប់នៅនិងកន្លែងហេតុនោះទេបានបើករត់គេចខ្លួនបាត់ស្រមោល។មន្សល់ទុកជនរងគ្រោះដេកសន្លប់ស្តូកស្តឹងនៅនិងកន្លែងកើតហេតុ។ខណះក៍មានបុរសម្នាក់មកកាន់ទូរសព្ទ័និងកាបូបលុយដោយអះអាងថាជាសាច់ញាត្តិជនរងគ្រោះស្រាប់តែសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានប្រគល់ការបូបលុយនិងទូរសព្ទ័ទៅឲ្យសមត្ថកិច្ចដោយមិនបានរៀបរាប់វែងឆ្ងាយទៀតទេបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំសាច់ញាត្តិយកឯកសាមកផ្ទៀងផ្ទាត់យកត្រឡប់ទៅផ្ទះវិញ៕កុសល

ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចផ្លូវជាតិ76​ ចន្លោះគីឡូម៉ែត​4,5 ភូមិជើងឃ្លូ​ ឃុំពីរធ្នូ​​ ស្រុកស្នួល​ ខេត្តក្រចេះ​​។

(អ.ហ ខេត្តក្រចេះ)
មូលដ្ឋាន ស្រុកស្នួល
-នៅថ្ងៃទី10/09/2018 នៅវេលាម៉ោង17:20នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចផ្លូវជាតិ76​ ចន្លោះគីឡូម៉ែត​4,5 ភូមិជើងឃ្លូ​ ឃុំពីរធ្នូ​​ ស្រុកស្នួល​ ខេត្តក្រចេះ​​។
-មូលហេតុ: រថយន្ត​បុក​ រថយន្ត​ឆ្លងកាត់​។



-រថយន្តបង្កម៉ាក​សាំយ៉ុង​ ពណ៍​ទឹកប្រាក់​ គ្មានស្លាកលេខ​ បើកបរដោយមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។ 
-រួមដំណើរដោយឈ្មោះ​ ព្រុំ​ រិទ្ធ​ ភេទប្រុស​ អាយុ​ 18ឆ្នាំ​ ជនជាតិខ្មែរមានទីលំនៅភូមិព្រៃស​ ឃុំកំចាយមា​ ស្រុកកំចាយមា​ ខេត្តព្រៃវែង​ (រងរបួសធ្ងន់​)​ បានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកស្នួល​ រថយន្ត​បើកបរពីទិសខាងកើតទៅទិសខាងលិច​ បានបុក​ រថយន្ត​ម៉ាក​ ហាយឡេនដ័រ​ ពណ៍​ទឹកប្រាក់​ ពាក់ស្លាកលេខ​ 2A. 9771 បើកបរដោយឈ្មោះ​ ទិត្យ​ បុរី​ ​ភេទប្រុស​ អាយុ​27ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ត្រពាំង​ស្រែ​ ឃុំពីរធ្នូ​ ស្រុកស្នួល​ ខេត្តក្រចេះ​ (រងរបួសធ្ងន់​)​បានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកស្នួល​ បើកបរពីទិសខាងជើងទៅទិសខាងត្បូង។ ​
-វត្ថុតាង : រថយន្ត​ ខូចធ្ងន់​ 02​គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ។

ក្រុងព្រះសីហនុ-បុរសអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់

ក្រុងព្រះសីហនុ-បុរសអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវម្តុំវេទិការវិមានឯករាជ្យក្រុងព្រះសីហនុ រវាងរថយន្តត LEXUS បើកបររដោយ ជនជាតិចិន និងម៉ូតូរបស់ជនគ្រោះ កាលពីម៉ោងជិត១០យប់ ថ្ងៃ៩ កញ្ញា ២០១៨នេះ។ ក្រោយកើតហេតុបុរសជនជាតិចិនដែលបើករថយន្តត្រូវបាននគរបាលឃាត់ខ្លួននាំយកទៅកាន់ការិយាលយ័នគរបាលចរាចរណ៍ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។



ចំណែកជនរងគ្រោះដែលភ្លាមៗគេនៅមិនទាន់ស្គាល់ឈ្មោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ៕

រូបភាព១សន្លឹកនេះ ! គឺជារូបថតដែលលោក Beat Richner ចេញពីផ្ទះរបស់គាត់នៅប្រទេសស្វីស

រូបភាព១សន្លឹកនេះ ! គឺជារូបថតដែលលោក Beat Richner ចេញពីផ្ទះរបស់គាត់នៅប្រទេសស្វីស វិលត្រឡប់ទៅប្រទេសកម្ពុជា លើកទី២ កាលឆ្នាំ១៩៩២ បន្ទាប់ពីចាកចេញប្រទេសនេះកាលពីឆ្នាំ១៩៧៥
ក្នុងក្របខ័ណ្ឌបំរើការងារអោយអង្គការកាកបាទក្រហមអន្តរជាតិ ។