សូមជួយអភិរក្សសត្វក្ងោកផង !
ពលរដ្ឋក្នុងខេត្ត រតនគីរី បាននាំគ្នាដើរបរបាញ់សត្វក្ងោកយ៉ាងអាណាធិបតេយ្យ ។
សត្វក្ងោករាប់សឹបក្បាល ត្រូវបានសម្លាប់សំរាប់ទុកលក់ឲ្យឈ្មួញវៀត
ណាម ជារៀងរាល់ថ្ងៃ ដោយក្នុងតម្លៃ១ក្បាលចាប់ពី២០០$ ទៅ៤០០$
ករណីនេះពុំឃើញមានសមត្ថកិច្ចណា មានវិធានការទប់ស្កាត់ទេ បើនៅតែបណ្តែតបណ្តយ
ឲ្យមានបទល្មើសយ៉ាងនេះ អនាគតសត្វក្ងោកនៅកម្ពុជានិងផុតពូជ ជាក់ជាមិនខាន ..។
Newsshare
Hello, I am going to share my blogger to facebook to earn money.
September 12, 2018
ក្រសួងមហាផ្ទៃត្រៀមរើសមន្ត្រីនគរបាលជាតិ ១,៥០៨ កន្លែងដូចខាងក្រោមនេះ
ក្រសួងមហាផ្ទៃត្រៀមរើសមន្ត្រីនគរបាលជាតិ ១,៥០៨ កន្លែងដូចខាងក្រោមនេះ ៖
👮🏽
👮🏻♀️
👮🏽
👮🏻♀️
អគ្គលេខាធិការដ្ឋាន ចំនួន ២០កន្លែង
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចំនួន ៥០កន្លែង
បណ្ឌិតសភានគរបាលកម្ពុជា ចំនួន ១១០កន្លែង
សាលាមិត្តភាពកម្ពុជា-វៀតណាម ចំនួន ១០កន្លែង
អង្គភាពអន្តរាគមន៍ ចំនួន ១០០កន្លែង
មន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀន ចំនួន ២០កន្លែង
នាយកដ្ឋាននគរបាលការពារ ចំនួន ១០០កន្លែង
នាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេសចំនួន ២០កន្លែង
នាយកដ្ឋាននគរបាលទេសចរណ៍ ចំនួន ៣០កន្លែង
នាយកដ្ឋានសរុបផែនការ ចំនួន ១០កន្លែង
នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ចំនួន ៤០កន្លែង
នាយកដ្ឋានបុគ្គលិក ចំនួន ៦០កន្លែង
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២០០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ៧០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន ៨០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៥០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ៥០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន ៣០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៤០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន១០០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ៥០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន ៦០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ៧០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តកោះកុង ចំនួន ៥០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចំនួន ៥៥កន្លែង
ស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន ២៩កន្លែង




អគ្គលេខាធិការដ្ឋាន ចំនួន ២០កន្លែង
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចំនួន ៥០កន្លែង
បណ្ឌិតសភានគរបាលកម្ពុជា ចំនួន ១១០កន្លែង
សាលាមិត្តភាពកម្ពុជា-វៀតណាម ចំនួន ១០កន្លែង
អង្គភាពអន្តរាគមន៍ ចំនួន ១០០កន្លែង
មន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀន ចំនួន ២០កន្លែង
នាយកដ្ឋាននគរបាលការពារ ចំនួន ១០០កន្លែង
នាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេសចំនួន ២០កន្លែង
នាយកដ្ឋាននគរបាលទេសចរណ៍ ចំនួន ៣០កន្លែង
នាយកដ្ឋានសរុបផែនការ ចំនួន ១០កន្លែង
នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ចំនួន ៤០កន្លែង
នាយកដ្ឋានបុគ្គលិក ចំនួន ៦០កន្លែង
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២០០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ៧០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន ៨០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៥០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ៥០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន ៣០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៤០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន១០០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ៥០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន ៦០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ៧០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តកោះកុង ចំនួន ៥០កន្លែង
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចំនួន ៥៥កន្លែង
ស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន ២៩កន្លែង
រថយន្តស៊េរីទំនើប Mazda បើកបរដោយនារីចិនរូបស្រស់ម្នាក់ ក្នុងល្បឿនយ៉ាងលឿន បានទៅបុកជាមួយ.....
រថយន្តស៊េរីទំនើប Mazda បើកបរដោយនារីចិនរូបស្រស់ម្នាក់ ក្នុងល្បឿនយ៉ាងលឿន បានទៅបុកជាមួយរថយន្តស៊េរីទំនើប Range Rover ចំពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវ៣៣៧ កែងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ភ្នំពេញ
បណ្ដាលឲ្យរេចង្កូតវិលទៅបោកផ្ទប់និងគល់ឈើ បណ្តាលឲ្យរងការខូចខាតខ្ទេចស្ទើទាំងស្រុង និងរថយន្ត Mazda ខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨
សិស្សឆ្នើមគណិតវិទ្យាមេដាយមាស ស្នើឱ្យក្រសួងមើលឡើងវិញ ព្រោះខ្លួនធ្វើត្រូវទាំងអស់ មិចបាន F
ប្អូនប្រុស ឆាយ លីអាន គឺជាបេក្ខជនសិស្សពូកែគណិតវិទ្យា ទាំងក្នុងប្រទេស និងឆាកអន្ដរជាតិ និងទទួលបានមេដាស និងមេដាយផ្សេងៗទៀត តែគួរអោយហួសចិត្តនោះគឹ បែជាលទ្ធផលប្រឡងបាក់ឌុប ទទួលបាននិទ្ទេស F លើមុខវិជ្ជា គណិតវិទ្យា ទៅវិញ ជារឿងដែលនឹកស្មានមិនដល់ ។
ប្អូនប្រុស បានស្នើ និងអំពាវនាវសុំអោយមានការសើរើឡើងវិញ នូវកិច្ចការរបស់គាត់ ដែលហាក់មិនសាកសមជាមួយនឹងការខិតខំរបស់ខ្លួនឡើយ ។ ប្អូនប្រុសមកវិទ្យាល័យហ៊ុន សែន ឈូក ក៏ធ្លាប់ជាសិស្សឆ្នើមជ័យលាភីលេខ២ លើមុខវិជ្ជាគណិតវិទ្យាក្នុងឆ្នាំ២០១៥ កាលរូបគេរៀនថ្នាក់ទី៩ទៀតផង។ បន្ថែមពីនេះ យ លីអាន គឺជា សិស្សពូកែមុខវិជ្ជាគណិតវិទ្យា ទូទាំងប្រទេស បានលេខ១ក្នុងឆ្នាំ២០១៨។
ពិតជាល្អ! ក្រសួងអប់រំ ប្រកាសថានឹងបើកសន្លឹកកិច្ចការសិស្ស ដែលតវ៉ាហើយ
ក្រសួងអប់រំយុវជន និងកីឡា នឹងបើកសន្លឹកកិច្ចការមុខវិជ្ជាគណិតវិទ្យា របស់បេក្ខជនមួយចំនួនដែលប្តឹងតវ៉ាមិនសុខចិត្តចំពោះពិន្ទុដែលប្រកាសដោយក្រសួង។
មានបេក្ខជនដែលជាសិស្សមួយចំនួនបានស្នើឲ្យក្រសួងពិនិត្យសន្លឹកកិច្ចរបស់ខ្លួន ដោយមិនទទួលយកពិន្ទុដែលក្រសួងប្រកាសនោះទេ។ គឺលទ្ធផលពួកបានធ្លាក់មុខវិជ្ជាគណិតវិទ្យា ដែលជាការនឹកស្មានមិនដល់ និងមិនអាចទទួលបាននោះទេ។ ដោយឡែកនៅរសៀលម្សិលមិញនេះ មានសិស្សមួយក្រុមក៏បានទៅតវ៉ានៅមុខក្រសួងអប់រំ ឱ្យពិនិត្យមើលឡើងវិញផងដែរ ចំពោះបញ្ហានេះ។
ដោយឡែក គ្រូនៅតាមវិទ្យាល័យមួយចំនួនក៏មិនយល់ស្របជាមួយលទ្ធផលកូនសិស្សរបស់ខ្លួនផងដែរ ដោយលោកគ្រូ អ្នកគ្រូទាំងអស់នោះ គិតថាកូនសិស្សខ្លួនធ្វើត្រូវច្រើនដែរ ប៉ុន្តែមិចចេញលទ្ធផលធ្លាក់ទៅវិញ៕ ដោយ៖ សោម សីណា
តិចអត់ដឹង!! ប្រវត្តិនៃឈ្មោះមន្ទីរពេទ្យកុមារគន្ធបុប្ផា ជាឈ្មោះព្រះរាជធីតា សំណព្វនៃព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ទ្រង់ប្រសូតនៅថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស.២៤៩១ ត្រូវនឹងថ្ងៃទី១៦ ខែសីហា គ.ស.១៩៤៨ វេលាម៉ោង១១ និង៣០នាទី។ ព្រះអង្គគឺជាព្រះធីតាអង្គទី៨ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ និងព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សសនមុនី។
ព្រះរាជធីតា នរោត្ដម គន្ធបុប្ផា តាំងពីទ្រង់ប្រសូតមក ព្រះករុណាជាអម្ចាស់ជីវិតជាព្រះវររាជបិតា ទ្រង់ទុកឲ្យគង់នៅប្រាសាទខេមរិន្ទ្រជិតព្រះអង្គជាប់ជាដរាបមក។ ដោយទ្រង់បានថែរក្សាដោយការថ្នាក់ថ្នមជាទីបំផុត ទ្រង់ពុំសូវដែលឲ្យមានការឃ្លាតពីព្រះអង្គយូរទេ។
ព្រះមហាក្សត្រិយ៍ទ្រង់ពេញព្រះរាជហឫទ័យ និងព្រះរាជធិតាព្រះអង្គនេះណាស់ ព្រោះទ្រង់ធ្លាប់បានសង្កេតឃើញថា៖ ព្រះធីតាមានសណ្ដាប់ធ្នាប់ល្អប្លែកខុសពីក្មេងធម្មតា។ ការខុសត្រូវផ្សេងៗមិនចាំបាច់ព្រះវររាជបិតាមាតា ឬភីលៀងថែរក្សាមានព្រះបន្ទូល ឬនិយាយបញ្ចេះក៏ទ្រង់អាចជ្រាបបានដោយព្រះអង្គឯង ហើយប្រកបនឹងកិរិយាឫកពារដ៏រមទម្យថ្លៃថ្នូរស្ងប់ស្ងៀម សមជាព្រះរាជធីតាម្ចាស់ផែនដីពិតៗមិនទាស់នឹងភ្នែកអ្នកផងទាំងពួង។
ហេតុតែទ្រង់មានសុខភាពពុំសូវបរិបូណ៌ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ច្រើនប្រឈួនព្រះទាហរោគ (គ្រុនក្ដៅព្រះអង្គ) តាំងពីដើមមក។ យូរៗម្ដងតែមុនៗពេទ្យអាចព្យាបាលបំបាតរោគនេះ ថ្វាយជាស្រឡះបាន។ លុះព្រះជន្មាយុចូលអំឡុង ៥ព្រះវស្សា ទ្រង់ក៏ចាប់ប្រឈួនព្រះរោគដដែលនេះជាខ្លាំងជាងមុន ហួសកម្លាំងពេទ្យនឹងថ្វាយឱសថទប់ទល់បាន ប្រឈួនបានតែ ៧ថ្ងៃ ទ្រង់សុគតនៅក្នុងថ្ងៃជាគម្រប់៨ គឺនៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំរោង ចត្វាស័ក ព.ស.២៤៩៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស.១៩៥២ វេលាម៉ោង២ និង៤៥នាទី។
ក្នុងពេលប្រឈួននេះ ព្រះករុណាជាអម្ចាស់ជីវិត សម្ដេចព្រះបរមរាជបិតា សម្ដេចព្រះវររាជជននីនាថ ទ្រង់បានខំប្រឹងអស់ទំហឹង រកពេទ្យហ្មគ្រប់ទិសតំបន់ឲ្យមកជួយព្យាបាល។ ទ្រង់បានជ្រាបថាពេទ្យហ្មណាពូកែទោះជិតឆ្ងាយក៏ត្រាស់ឲ្យទៅយកមកជួយព្យាបាលត្រាតែបានភ្លាម។

ការសុគតនៃព្រះអង្គម្ចាស់ក្សត្រីយ៍ ព្រះករុណាជាអម្ចាស់ជីវិតជាព្រះរាជបិតាទ្រង់មានសេចក្ដីសោកស្ដាយជាទីបំផុត នឹងយកអ្វីមកប្រៀបស្មើគ្មាន ព្រះជាព្រះរាជធិតាពេញព្រះរាជហឫទ័យណាស់។ ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី ជំទាវខុនណាងក្នុងព្រះរាជធានីទាំងប៉ុន្មាន ក៏មានសេចក្ដីសោកស្ដាយសម្ដែងសេចក្ដីអាឡោះអាល័យចំពោះព្រះរាជធិតាអង្គនេះ។
ដោយកុសលចរិយានៃព្រះអង្គម្ចាស់ក្សត្រីយ៍ ព្រះករុណាជាអម្ចាស់ជីវិតបានត្រាស់បង្គាប់ឲ្យសង់មេរុថ្វាយព្រះភ្លើងយ៉ាងអិកធឹក ឲ្យបានថ្កើងរុងរឿងជាព្រះកិត្តិយស ធ្វើទក្ខិណានុប្បទានសព្វគ្រប់ដរាបដល់ការបោះពុម្ពសៀវភៅធម៌ ចែកប្រទានជាធម្មពលី ដែលមានផលខ្ពស់វិសេសជាងទានដទៃ ឧទ្ទិសកុសលចំពោះដល់ព្រះរាជធីតា។

បន្ទាប់ពីព្រះរាជពិធីថ្វាយព្រះភ្លើងនាថ្ងៃទី៤ ខែមករា គ.ស.១៩៥៣ មក ព្រះបរមអដ្ឋិនៃព្រះអង្គម្ចាស់ក្សត្រីយ៍ត្រូវបានតម្កល់ក្នុងកោដ្ឋមាសបញ្ចុះក្នុងព្រះចេតិយមួយដែលត្រូវបានសាងឡើងក្នុងបរិវេណព្រះវិហារព្រះកែវមរកតនៃព្រះបរមរាជវាំងចតុម្មុខមង្គលផងដែរ។
ក្រោយមកនៅពេលដែលព្រះវររាជបិតាបានចូលព្រះសុវណ្ណគតនា គ.ស.២០១២ ព្រះបរមអដ្ឋិរបស់ទ្រង់ក៏ត្រូវបានបញ្ចុះនៅក្នុងព្រះចេតិយរួមជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍តាមព្រះរាជបណ្ដាំ កាលពីខែកក្កដា គ.ស.២០១៤។
ដើម្បីឧទ្ទិសដល់ព្រះរាជធីតា ព្រះវររាជបិតាទ្រង់ក៏បានត្រាស់បង្គាប់ឲ្យសាងសង់មន្ទីរពេទ្យមួយឡើងដោយដាក់ឈ្មោះថាមន្ទីរពេទ្យគន្ធបុប្ផាទី១ និងត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦៣ ដែលនៅខណៈនោះព្រះអង្គជាព្រះប្រមុខរដ្ឋ។

មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានកសាងឡើងវិញ និងបើកឲ្យដំណើការនៅឆ្នាំ១៩៩១ ដើម្បីផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា ដែលមិនមានលទ្ធភាពបង់ថ្លៃព្យាបាលជំងឺ។ នៅក្រោយមកទៀត ព្រះអង្គក៏បានបរិច្ចាគដីមួយផ្នែកឯព្រះបរមរាជវាំងនៅក្បែរព្រះចេតិយព្រះអង្គម្ចាស់ក្សត្រីយ៍ ជូនលោក បណ្ឌិត បេអាត រិចឆ្នឺ (Beat Richner) ជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសាងសង់មន្ទីរពេទ្យគន្ធបុប្ផាទី២ នៅឆ្នាំ១៩៩៥ និងដើម្បីជាគុណប្រយោជន៍ព្យាបាលកុមារក្រីក្របានយ៉ាងច្រើនសែននាក់ទូទាំងប្រទេសកម្ពុជា៕ RIP
Subscribe to:
Posts (Atom)